Description
វត្ថុធាតុដើមចំណីសត្វ អេសូ 100 ផលិតផលប្រេងក្រអូបចម្រាញ់ចេញពីរុក្ខជាតិ ឱសថបុរាណ ត្រូវបានគេយកមកចំរាញ់តាមរយៈដំណើរការ microcapsule មានប្រសិទ្ធភាពក្នុងការទប់ទល់នឹងមេរោគ បាក់តេរី ជំរុញការធំធាត់ និងភាពស៊ាំពីធម្មជាតិរបស់សត្វ
- ESO100 ជួយបំផ្លាញជញ្ជាំងកោសិកានិងគ្រោងសាងប្រូតេអ៊ីននៅក្នុងកោសិកានៃធាតុបង្កជំងឺ ដែលបង្ករអោយកោសិកាមេរោគបែក ហើយមេរោគមិនអាចកើតឡើង
- កំណត់ការលូតលាស់ និងការបន្តពូជនៃមេរោគ និងធ្វើឱ្យមានតុល្យភាពសរីរាង្គ នៅក្នុងប្រព័ន្ធរំលាយអាហារ
- ជំរុញអោយចង់ស៊ីចំណី ផ្តល់ប្រយោជន៍ដល់អង់ស៊ីមបង្កើនការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹម
- ជួយជំរុញដល់ប្រព័ន្ធភាពស៊ាំពីធម្មជាតិរបស់សត្វ